ថ្វីត្បិតតែទទួលបានការជោគជ័យក្នុងការទប់ទល់នឹងជំងឺកូវីដ -១៩ ក្នុងឆ្នាំ២០២០ បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិ ដោយសារតែវីរុសបម្លែងថ្មីដែលកំពុងវាយលុកទីក្រុងធំៗ និងបង្កអសន្តិសុខស្បៀងអាហារដោយសារការបិទខ្ទប់យ៉ាងតឹងរ៉ឹងនិងការចែកចាយអាហារមិនគ្រប់គ្រាន់។
ដោយកង្វះការគាំទ្រពីរដ្ឋាភិបាល មនុស្សចាស់សុខចិត្តលក់អាហារតាមចិញ្ចើមថ្នល់ដើម្បីទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ បើទោះបីជាសកម្មភាពបែបនេះធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងជម្ងឺកាន់តែខ្លាំងក៏ដោយ។
ដោយភាពអំនត់អត់ធ្មត់ និងសមត្ថភាពរបស់ពួកគេក្នុងការបង្កើតវិធីសទាំងនេះ ធ្វើឱ្យពួកគេក្លាយជាក្រុមប្រជាពលរដ្ឋមួយក្រុមដែលងាយរងគ្រោះបំផុត និង មានភាពធន់បំផុតផងដែរ។
វត្តមានរបស់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ពិតជាសំខាន់ដល់សកម្មភាពទីក្រុងភ្នំពេញ។ ការស្រាវជ្រាវរបស់យើងផ្តោតលើតំបន់ជុំវិញខណ្ឌដូនពេញ ដូចជាមាត់ទន្លេ វត្តសារាវ៉ាន់ និងផ្សារកណ្តាល ដើម្បីវិភាគពីការប៉ះពាល់ដល់មនុស្សចាស់ដែលមានប្រាក់ចំណូលទាប។ យើងបានកត់សម្គាល់ឃើញដំណោះស្រាយជាច្រើន នៅក្នុងទំរង់នៃការលក់អាហារនិងកន្លែងដាក់ម្ហូប (Local4Local) កំពុងត្រូវបានធ្វើឡើង។
ទិន្នន័យបឋមត្រូវបានទទួលតាមរយៈរូបភាពតាមដងផ្លូវដែលថតដោយសមាជិកក្រុម ក៏ដូចជាតាមរយៈការសំភាសន៍ដែលបានធ្វើឡើងជាមួយបុគ្គល ៥ រូបដែលចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងកំឡុងពេលមានជំងឺរាតត្បាត។ ការស្រាវជ្រាវបន្ទាប់របស់យើងរួមមានការប្រមូលផ្តុំ និង ការវិភាគទិន្នន័យតាមអ៊ីនធឺណិតនិង ប្រព័ន្ធសិក្សាអប់រំ។
សរុបមក ហេដ្ឋារចនាសម្ព័ន្ធទីក្រុង សម្រាប់មនុស្សចាស់ គឺដោយការទទួលស្គាល់ពីលក្ខណៈសំខាន់នៃរ៉ឺម៉កនិងស៊ីក្លូ នឹងបង្កើតឱ្យមានភាពរស់រវើក ព្រមទាំងមានសុវត្ថភាព ដើម្បីការពារប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ។
តាមរយៈការស្រាវជ្រាវរបស់យើង យើងសង្ឃឹមថានឹងអាចរួមចំណែកដល់ស្ថាប័ន ចំពោះចំណេះដឹងដែលអាចមានសក្តានុពលក្នុងការចូលរួមយ៉ាងសំខាន់ លើការបង្កើតគោលនយោបាយពាក់ព័ន្ធទាក់ទងនឹងសុខុមាលភាពមនុស្សចាស់។
REFERENCES
HelpAge International, 2020. COVID-19 rapid needs assessment of older people. [online] HelpAge International.
Available at: <https://reliefweb.int/sites/reliefweb.int/files/resources/COVID-19%20RNA%20Cambodia.pdf> [Accessed 4 July 2021].
National Institute of Statistics, Ministry of Planning Phnom Penh, Cambodia, 2012. Demographics of Population Ageing in Cambodia 2012. [online] Phnom Penh: National Institute of Statistics and Ministry of Planning Phnom Penh, p.21.
Available at: <https://cambodia.unfpa.org/sites/default/files/pub-pdf/Ageing_FinalReport_NIS2012.pdf> [Accessed 24 June 2021].